ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរទាំង៣៥អង្គនៅចក្រភពអង្គរ (៨០២-១៤៣១)

ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរទាំង៣៥អង្គនៅចក្រភពអង្គរ (៨០២-១៤៣១)

196.266 Lượt nghe
ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរទាំង៣៥អង្គនៅចក្រភពអង្គរ (៨០២-១៤៣១)
-អ្នកសិក្សាភាគច្រើនចាត់ទុកថា សម័យអង្គរជាសម័យរុងរឿងបំផុតនៃអារ្យធម៌ខ្មែរ។ ការសំអាងនេះ ដោយផ្អែកទៅលើហេតុផលថា ចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៣ បុព្វបុរសខ្មែរបានកសាងទាំងវប្បធម៌ ទាំងសង្គមធម៌ អោយបានរីកចម្រើនជឿនលឿន ហើយជំរុញប្រទេសកម្ពុជា អោយមានឈ្មោះល្បីល្បាញ ថាជាមហាអំណាចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្ទៃដីដ៏ធំទូលំទូលាយនាសម័យនោះ រួមទាំងសំណល់វប្បធម៌ជាប្រាសាទបុរាណដ៏ច្រើនសន្ធឹកស្ទើរតែពេញផ្ទៃឥណ្ឌូចិនទាំងមូល សិលាចារឹក សិល្បៈដ៏សម្បូរបែប និងបដិមាបុរាណវត្ថុផ្សេងៗរាប់មិនអស់ ដែលសេសសល់ដល់សព្វថ្ងៃនេះ គឺជាភស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពរុងរឿងនៃអារ្យធម៌ខ្មែរសម័យអង្គរ។ -ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។ -ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ! -ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ! -អត្ថបទៈ ជុន ចន្ទបុត្រ -រូបភាពៈ Soun Vincents និងទាញយកពី Internet #ព្រះរាជាសម័យអង្គរ #ព្រះបាទជ័យវរ្ម័នទី២ #ព្រះបាទជ័យវរ្ម័នទី៤ #ព្រះបាទសូរ្យវរ្ម័នទី២ #ព្រះបាទជ័យវរ្ម័នទី៧ #ព្រះបាទត្រសក់ផ្អែម #ព្រះបាទពញាយ៉ាត ព្រះរាជាអង្គរនីមួយៗ៖ 00:01:48 ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) 00:12:05 ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧) 00:13:44 ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) 00:16:50 ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) 00:21:28 ព្រះបាទហស៌វរ្ម័នទី១ (៩០០-៩២២) 00:22:35 ព្រះបាទឥសាណវរ្ម័នទី២ (៩២៥-៩២៨) 00:23:38 ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) និងការលើករាជធានីទៅកោះកេរ្តិ៍ 00:25:54 ព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤) 00:27:10 ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) 00:31:19 ព្រះបាទជ័យវរ្ម័នទី៥ (៩៦៨-១០០១) 00:33:30 ព្រះបាទឧទ័យាទិត្យាវរ្ម័នទី១ (១០០១-១០០២) 00:34:20 ព្រះបាទជ័យវិរៈវរ្ម័ន (១០០២-១០១០) 00:36:03 ព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) 00:40:35 ព្រះបាទឧទ័យាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) និងអង្គរទី២ 00:44:29 ព្រះបាទហស៌វរ្ម័នទី៣ (១០៦៦-១០៨០) 00:47:19 ព្រះបាទនឫទិន្ទ្រវរ្ម័ន (ឆ្នាំ១០៨២-ឆ្នាំ១១១៣) 00:49:59 ព្រះបាទជ័យវរ្ម័នទី៦ (ឆ្នាំ១០៨២-ឆ្នាំ១១០៧ រាជធានីមហិធរៈបុរៈ) 00:52:33 ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០) 00:59:41 ព្រះបាទធរណិន្ទ្រវរ្ម័នទី២ (១១៥០-ឆ្នាំ១១៦០) 01:01:36 ព្រះបាទយសោវរ្ម័នទី២ (ឆ្នាំ១១៦០-ឆ្នាំ១១៦៥) 01:03:31 ព្រះបាទត្រីភូវនាទិត្យាវរ្ម័ន (ឆ្នាំ១១៦៥-ឆ្នាំ១១៧៧) 01:05:40 ព្រះបាទជ័យវរ្ម័នទី៧ (ឆ្នាំ១១៨១ ដល់ឆ្នាំ១២១០ ឬឆ្នាំ១២១៨) 01:14:14 ព្រះបាទឥន្ទ្រវរ្ម័នទី២ (ឆ្នាំ១២១០-ឆ្នាំ១២៤៣ ឬឆ្នាំ១២១៨ ឆ្នាំ១២៤៣) 01:17:39 ព្រះបាទជ័យវរ្ម័នទី៨ (ឆ្នាំ១២៤៣-ឆ្នាំ១២៩៥) 01:22:40 ព្រះបាទស្រីន្ទ្រវរ្ម័ន រឺឥន្ទ្រវរ្ម័នទី៣ 01:25:38 ព្រះបាទស្រិន្ទ្រជ័យវរ្ម័ន ឬឥន្ទ្រជ័យវរ្ម័ន (ឆ្នាំ១៣០៨-ឆ្នាំ១៣២៧) 01:27:41 ព្រះបាទជ័យវរ្ម័នទី៩ (ឆ្នាំ១៣២៧-ឆ្នាំ១៣៣៦) 01:29:49 ព្រះបាទត្រសក់ផ្អែម (ឆ្នាំ១៣៣៦-ឆ្នាំ១៣៤០) 01:38:03 ព្រះបាទនិព្វាន្តបាទ (ឆ្នាំ១៣៤០-ឆ្នាំ១៣៤៦) 01:40:22 ព្រះបាទសុទ្ឋានរាជា (ឆ្នាំ១៣៤៦) 01:41:20 ព្រះបាទស្រីលំពង្សរាជា (ឆ្នាំ១៣៤៦- ឆ្នាំ១៣៥១ ឬឆ្នាំ១៣៥២) 01:45:22 ព្រះបាទសុរិយោវង្ស (ឆ្នាំ១៣៥៧-ឆ្នាំ១៣៦៦ ឬឆ្នាំ១៣៦៣) 01:49:14 ព្រះបាទបរមរាមា (ឆ្នាំ១៣៦៦-ឆ្នាំ១៣៧៣) 01:50:45 ព្រះបាទធម្មាសោករាជ (ឆ្នាំ១៣៧៣-ឆ្នាំ១៣៨៣ ឬឆ្នាំ១៣៩៣) 01:54:10 ព្រះបាទពញាយ៉ាត (ឆ្នាំ១៣៩៤-ឆ្នាំ១៤៦៣)